khmer eng
  • ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញទទួលអំណោយពីលោក ឈួន រតនៈ និងក្រុមគ្រួសារ សម្រាប់ជូនវីរកងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹក
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ​ទី៩ព្រឹទ្ធសភា បានអញ្ជើញទទួលលោកឈួន រតនៈ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជាប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានចិត្តមហាសប្បុរស និងស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ចូលរួមឧបត្ថម្ភតាមរយៈព្រឹទ្ធសភាសម្រាប់ជូនវីរកងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹក ជាអំបុកចំនួន៦៥០គីឡូក្រាម និងទឹកបរិសុទ្ធចំនួន២៥កេស។

    ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា ឯកឧត្តម​បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងប្រសិទ្ធពរជ័យបវរមហាប្រសើរជូនលោក ឈួន រតនៈ លោកស្រី និងក្រុមគ្រួសារទាំងមូល។​

    ប្រភព៖ គណៈកម្មការទី៩ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក